អាសូរណាស់ប្តីប្រពន្ឋ ពីរនាក់បានស្លាប់នៅ ក្នុងបន្ទប់ទឹកយ៉ាង អាណោចអាធ័ម

(ខេត្តព្រះសីហនុ)៖ ប្តីប្រពន្ធមួយគូរស្លាប់ នៅក្នុងទឹកអាងយ៉ាង អាណោចអាធ័ម បង្ករអោយមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ ជិតខាងហេតុការដ៏រន្ធុត នេះកើតឡើកាលពី រសៀលថ្ងៃទី០៧ខែធ្នូឆ្នាំ ២០១៩វេលាម៉ោង ១៦និ៤០នាទីនៅត្រង់ ចំណុចក្រុមទី១៥ស្ថិត ក្នុងភូមិ១សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនរងគ្រោះ ប្តីប្រពន្ធដែលស្លាប់នៅក្នុង អាងទឹកនោះមានឈ្មោះស៊ុំសារ៉ន ភេទប្រុសអាយុ៤១ឆ្នាំ មានស្រុកកំណើត ក្នុងស្រុកត្រាំកក់ ខេត្តតាកែវត្រូវជាប្តី និង ប្រពន្ឋឈ្មោះ ពៅ ចិន្តា អាយុ៣៩ឆ្នាំ មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវដូចគ្នា អ្នកទាំង២រស់នៅ ផ្ទះជួលក្នុង បន្ទប់លេខA៧ ស្ថិតនៅក្នុងទីតាំងកន្លែង កើតហេតុខាងលើដែល ជាកម្មសិទ្ធឈ្មោះលឹម សំអឿន ភេទប្រុស អាយុ៦៤ឆ្នាំ។

សមត្ថកិច្ចបានអោយ ដឹងថាបើយោងតាមការ ពិនិត្យជុំវិញកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យឃើញ ជនរងគ្រោះបានស្លាប់ ដោយសារឆ្លងចរន្ធ អគ្គីសនីឆក់បណ្តាល ស្លាប់នៅនិងកន្លែងតែម្តង។

បើយោងតាមប្រភព ពីកន្លែងហេតុបានអោយ ដឹងថានៅក្នុងបន្ទប់ជួល របស់ជនរងគ្រោះមានគ្នា ចំនួន៤នាក់មាន ទាំងគ្រួសារជនរងគ្រោះ និងគ្រួសាររបស់ កូនប្រុសមួយគូរផងដែរ តែនៅក្នុងថ្ងៃកើតហេតុ កូននិងកូនប្រសារ មិនបាននៅទេព្រោះជា ប់រវល់ទៅលេងស្រុក កំណើតមុនកើតហេតុ២ ទៅ៣ថ្ងៃមកម្លេះ។

ប្រភពពីកន្លែងបាន អោយដឹងទៀតថា ជនរងគ្រោះទាំង២នាក់ ជាបុគ្គលិកធ្វើការនៅ កាស៊ីណូក្នុងថ្ងៃ កើតហេតុគេមិនឃើញ ជនរងគ្រោះចេញ មកធ្វើការដូចសព្វដងទេ លុះដល់ល្ងាចក៏មាន ប្រជាពលរដ្ឋ រស់នៅក្បែរនិង ធ្វើការដូចគ្នាបាន គោះទ្វារបើកស្រាប់តែ ប្រទះឃើញសាកសពប្តី ប្រពន្ធ១គូនេះបាន ដេកស្លាប់នៅក្នុង បន្ទាប់ទឹកបាត់ទៅហើយ ក៏បានប្តឹងសមត្ថកិច្ចដើម្បី អោយជួយអន្តរាគមន៍ផងដែរ។

បើយោងតាមការអោយ ដឹងពីសាច់ញាតិជន រងគ្រោះបានប្រាប់អោយ ដឹងថាគួរអោយអាណិត ជនរងគ្រោះណាស់មិន គួរណាអាយុខ្លីបែប នេះសោះនៅសល់តែ ចំនួន២ថ្ងៃទៀតនិងចូល រោងការរបស់កូន គាត់ហើយមិនគួរណា ពួកគាត់ជួបរឿងអកុសល់ បែបនេះសោះ៕