សាខាកាកបាតក្រហម ខេត្តបន្ទាយមានជ័យ ចុះចែកអំណោយប្រជា ពលរដ្ឋក្រីក្រ ចាស់ជរា ជន ពិការស្រ្តីមេម៉ាយ ចំនួន១០គ្រួសារ  ស្រុកព្រះនេត្រព្រះ

(ខេត្តបន្ទាយមានជ័យ)៖ សាខាកាកបាទក្រហម កម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក អ៊ុំ រាត្រី ប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ  និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងសមាជិក បាននាំយក អំណោយមនុស្ស ធម៌ចែក ជូន ដល់គ្រួសារក្រីក្រ ចាស់ជរា ជនពិការស្រ្តីមេម៉ាយ ចំនួន១០គ្រួសារ រស់នៅភូមិជ្រាប់ថ្មី  ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាស នោះលោកអ៊ុំ រាត្រី ប្រធានគណៈ កម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ផ្តាំ ផ្ញើរសាកសួរសុខ ទុក្ខជាបងប្អូនក្រីក្រ ចាស់ជរា  ជន ពិការស្រ្តីមេម៉ាយ ពីសំណាក់សមេ្តច កិត្តិព្រឹត្តបណិ្តត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាតក្រ ហមកម្ពុជា ដែលរយៈកន្លង មកសម្តេច តែងតែគិតគូរពី សុខទុក្ខប្រជាពលរដ្ឋ រងគ្រោះគ្រប់ ទី ច្រកល្ហកទូ ទាំងប្រទេស ដែលនេះជាសក្ខីភាព ជាក់ស្តែងបញ្ជក់ នូវកាយវិការ យកចិត្តទុកដាក់  ចំពោះសុខទុក្ខ ប្រជាពលរដ្ឋកំពុង ជួបលំបាក មិនថានៅទីណា កន្លែងណា កាកបាតក្រហម កម្ពុជា តែងតែឆ្លើយតប និងផ្តល់ជាអំណោយ ទាន់ពេលវេលា ពុំមានការបែង ចែករើងអើង និន្នាការន យោបាយអ្វីឡើយ ។

លោម អ៊ុំរាត្រីបានបញ្ជាក់ ទៀតថា កាយវិការ និងសន្ដានចិត្ត ប្រកបដោយ មនុស្សធម៌ពេល នេះបានលើក ទឹកចិត្ត មិនត្រឹមតែបង ប្អូនមានជីវភាព ក្រីក្រ ចាស់ជរា មានជំងឺប្រចាំ កាយ ប៉ុណ្ណោះ ទេ គឺជាសារមួយ បញ្ជាក់ឲ្យឃើញ យ៉ាងច្បាស់ អំពីមនុស្សធម៌ និងស្មារតី មនុស្សជាតិ ដែលសាខាកាកបាទ ក្រហមធ្លាប់បាន អនុវត្តកន្លងមកក៏ ដូចជាទៅអនាគត ស្របតាមអនុ សា សន៍ ណែនាំជាប្រចាំពី សម្ដេចកិត្តិព្រឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុ ជា កាន់តែត្រូវបាន ពង្រឹងពង្រីកបន្ដទៀត ។

ម្យ៉ាងវិញទៀត អំណោយទាំងនេះ គ្រាន់តែជួយសម្រាល ដល់ដល់ជីវភាព រស់នៅជូនបង ប្អូន ប្រជាពលរដ្ឋបាន តែមួយរយះ ពេលក្នុងការផ្គត់ផ្គង់ ជីវភាពគ្រួសារប៉ុណ្ណោះ សូមបងប្អូនបន្ត មុខ របររបស់បងប្អូន បន្តទៀតកុំបោះ បង់ចោលឲ្យសោះ។

លោកអ៊ុំរាត្រីថា ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ ចំនួន១០គ្រួសារ នោះទទះ លអំណោយមនុស្ស ធម៌ដែលបានយក មកផ្តល់ជូនទាំង ១០គ្រួសារ ក្នុងមួយគ្រួសារ ទទួល បាន អង្ករ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកស៊ីអ៊ីវ ៣ដប ប្រេងឆា ១ដប មុង ១ ភួយ ១ សារុង ១ក្រមា ១ អាវយឺត ១ ថវិកា ២មឺនរៀលរទះ រុញជនពិការ ១គ្រឿង សម្រាប់ជន ពិការ១គ្រួសារនិង ថវិការមួយ ចំនួនផងដែរ៕