កំលាំចំរុះជាច្រើនរយនាក់ ចុះបារកំប្លោកក្នុងប្រឡាយ ទឹកក្នុងកសិណដើម្បីយក ទុកទឹកប្រើ ប្រាស់និងដើម្បីជា សោភ័ណភាពស្រុក

(ខេត្តបន្ទាយមានជ័យ)៖នាព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៩ នេះមានកំលាំង នគរបាលដឹកនាំ ដោយលោក វរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាល ស្រុកភ្នំស្រុក សហការជាមួយ មន្ត្រី អាជ្ញធរ ស្រុក និងក្រុមប្រឹក្សាស្រុក កំលាំងអាវុធហត្ថ ប្រជាពលរដ្ឋ និងព្រះសង្ឃចុះ បាកំប្លោក ព័ទ្ធជុំវិញទីរួម ស្រុកភ្នំស្រុកដែល ប្រជាពលរដ្ឋនិយមហៅ ថាឃូឬក៏អាចនិយាយបាន ថាកសិ ណ ដែលមានប្រវែង ប្រវែងជាង១.០០០ម៉ែត្រ។

លោកយ៉តសុផល បានប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាដោយសារតែ កណិណរឺឃូនេះជា ច្រើន ឆ្នាំកន្លងមកហើយ ពុំដែលមានអ្នក ណាយកចិត្តទុកដាក់ ក្នុងការបារកំប្លោក ដែលដុះសុបទ្រុប ក្នុងទឹកឃូនោះឡើយ ទើបតែឆ្នាំនេះ មានមន្ត្រីមនរបាល របស់លោក កំលាំងប្រដាប់ អាវុធហត្ថ ស្រុក និងអាជ្ញាធរ ក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ ជាច្រើនរយនាក់ ចូលរួម គ្នាជាឯកច្ឆ័នចុះបារ កំប្លោកយកចេញពី ទឹកឃូនេះនៅជ្រុង ខាងលិចស្រុកដែល មានប្រវែងជាង ១.០០០ម៉ែត្រហើយ ការស្តារននេះ គឺជាថ្ងៃទី៣ហើយ ដែលអាជ្ញាធរស្រុក កងកម្លាំងប្រដាប់ អា វុធនិងព្រះសង្ឃ បានចុះអនុវត្ត ការចុះអនុវត្តនេះ គឺចាប់ពីថ្ងៃទី៤ខែ តុលាឆ្នាំ២០១៩ មកទល់ថ្ងៃ ទី៦ខែតុលាឆ្នាំ២០១៩នេះ។

លោកវរសេនីយ៍ឯក យ៉ត  សុផល អធិការនគរបាល ស្រុកភ្នំស្រុកបាន បញ្ជាក់ប្រាប់ឲ្យដឹងទៀត ថាការបារកំប្លោកនេះ គឺក្នុងគោលបំណង ដើម្បីកែលំអរសោភ័ណ ភាពទឹកឃូរឺកសិណ ព័ទ្ធជុំ វិញស្រុកនេះ ឲ្យមានបរិស្ថានល្អ និងក៏ដើម្បីទប់ទឹក សម្រាប់ប្រជាពល រដ្ឋប្រើប្រាស់ និង មានគ ម្រោងបណ្តែតប្រទីប ក៏ដូចជាការ ប្រណាំងទូកផងដែរ នាបុណ្យអ៊ុទូក អកអំបុក ប្រណ្តែតប្រទីប  សំពះព្រះខែនា ថ្ងៃខាងមុខនេះផងដែរ។

ក្នុងនោះលោក វរសេនីយ៍ឯក យ៉តសុផលបាន បញ្ជាក់ឲ្យដឹង ទៀតថាការចុះ បាកំប្លោកនេះ មាន រយះពេល៣ថ្ងៃនេះ ដោយមានការណែ នាំពីលោកឧត្តមសេនីយ៍ ទោអាត់ ខែម ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យបានដាក់ បទបញ្ជាដល់កង កម្លាំងនគរបាលគ្រប់ ស្រុក ក្រុងនិង វរនាតូចទាំង៤ ទន្ទឹមនិងធ្វើកិច្ចការ ងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូន ប្រជាពលរដ្ឋ កងកម្លាំងនគរបាល ត្រូវធ្វើកិច្ចការងារសង្គម ឲ្យបានច្រើនផងដែរ ។

ក្នុងនោះលោក ក៏បានអំពាវនាដល់ បងប្អូនប្រជាពល រដ្ឋទាំងអស់ក្រោយ ពីបារកំប្លោកស្អាត ហើយ សូមចូលរួមក្នុងការ ថែរក្សាអនាម័យ សម្អាតបរិស្ថានឃូ នេះឲ្យបានស្អាត ជៀសវាងការ ចោលកាកសំណល់ រាយប៉ាយដែល នាំឲ្យខូចបរិស្ថាន។

គួបញ្ជាក់ផងដែរថា ស្រុកភ្នំស្រុកគឺជា ស្រុកមួយរបស់ខេត្ត បន្ទាយមានជ័យ ស្ថិតនៅ ប៉ែកខាង កើត ឈៀងខាងជើង នៃទីរួមខេត្តបន្ទាយ មានជ័យស្រុក ភ្នំស្រុកនេះមានទំហំ ៤គីឡូម៉ែត្រ៤ ជ្រុង មើលទៅស្រុកហាក់ ដូចជាកោះមួយដែល មានវាលស្រែព័ទ្ធ ជុំវិញ ពេលទៅធ្វើដំ ណើរ ដល់ ជាយស្រុកដល់ជិត គេសង្កេតឃើញមាន ទឹកប្រព័ន្ធទឹកព័ទ្ធជុំវិញ ដែលអ្នកស្រុកនៅទីនោះ គេនិយមហៅថា ឃូឬក៏អាចនិយាយ បានថាកសិណ៕