លោកស្រី ឆាន់ច័ន្ទសោភ័ណ ត្រូវបានចូលកាន់តំណែង ជាអនុប្រធានមន្ទីរ សុខាភិបាល ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖នា​ ​ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះនៅ សាលាប្រជុំមន្ទីរ សុខាភិបាលខេត្ត បន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាសលេខ ០៤៨/១៩ ដក តឆ ដិកាស្តីពី ការតែងតាំងលោកស្រី ឆាន់ច័ន្ទសោភ័ណ ជាអនុប្រធានមន្ទីរ សុខាភិបាល ខេត្តបន្ទាយមាន ជ័យបាប់ពីធ្វើការ ប្រកាសនេះតទៅដោយ មានការរួមមន្ត្រីថ្នាក់ ខេត្តលោក ​អ៊ុំ​ ​រាត្រី​ អភិបាល ខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត កែវសុភ័ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត វេជ្ជបណ្ឌិត

សមាជិកក្រុមប្រឹក្សាខេត្ត កងកំលាំងប្រដាប់ អាវុធទាំង៣អង្គភាព លោកគ្រូ​ អ្នកគ្រូពេទ្យ​ ។

លោកវេជ្ជបណ្ឌិត កែវសុភ័ត្រាប្រធាន មន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍ ក្នុងពិធី ប្រកាស តែងតាំងមុខតំណែង លោកស្រី ឆាន់ច័ន្ទសោភ័ណ ជាអនុប្រធានមន្ទីរ សុខាភិបាល ខេតថាលោកស្រី ឆាន់ច័ន្ទសោភ័ណ ក្រោយពីប្រកាស តែងតាំងហើយត្រូវ ខិតខំបំពេញ កិច្ចការក្រម សីលធម៍វិជ្ជាវីវះនិង អកប្បកិរិយាជា ប្រធានអនុប្រធានមន្ទីរ មន្ទីរសុខាភិបាល ឲ្យបាន សមរម្យចំពោះ អ្នកជន្ងឺមិនត្រូវប្រើ អកប្បកិរិយាអសុរោះ ដល់អ្នកជម្ងឺឡើយ ជាហេតុ ធ្វើឲ្យជះ ឥទ្ធិពល មិនល្អដល់ សេវាសាធារណៈ។

ក្នុងនោះលោកបាន ធ្វើការកោតសរសើរដល់ លោកវេជ្ជបណ្ឌិតនិងលោក គ្រូពេទ្យទាំងអស់ ដែល ខិតខំប្រឹងប្រែងប្រកបវិជ្ជា ជីវៈដោយឆន្ទៈ ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារ កិច្ចសំ រេចបានជោគជ័យ ស្របតាមផែនការ យុទ្ធសាស្ត្រសុខាភិបាល។

កត្តាជោគជ័យទាំងអស់ នេះហើយបានឆ្លុះ បញ្ចាំងនូវសាមគ្គីភាព យ៉ាងល្អប្រសើររឹង មាំក្នុងថ្នាក់ ដឹកនាំ របស់មន្ទីរសុខាភិ បាលទៀតផង។

ក្នុងនោះលោកអ៊ុំរាត្រី បានមានប្រសាសន៍ដែរ ថាដើម្បីកែលំអររាល់ចំណុច ខ្វះខាតរបស់លោក គ្រូពេទ្យ ទាំងអស់ក្នុងការផ្តល់ សេវាសាធារណៈ វិជ្ជាជីវៈឲ្យកាន់តែមាន គុណភាពនិងប្រសិទ្ធ ភាព ឲ្យកាន់តែល្អឡើងនោះ លោកគ្រូពេទ្យទាំងអស់ ត្រូវបំរើប្រជាពលរដ្ឋឲ្យ កាន់តែខ្លាំង ជាង មុនដើម្បីសុខភាព ប្រជាពលរដ្ឋឲ្យកាន់ តែប្រសើរឡើងដើម្បី រួមចំណែកកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ។

លោកអ៊ុំរាត្រី បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យទាំងអស់ ត្រូវចូលរួមកសាងនូវ សមិទ្ធិផលលើ ការ ងារដែលមន្ទីរពេទ្យ ដើម្បីរួមជាមួយដៃ គូអភិវឌ្ឍន៍ក្នុងការផ្តល់ សេវាសាធារណៈដល់ ប្រជាពលរដ្ឋនិងជាឱ កាសធ្វើការផ្ស ព្វផ្សាយដល់សាធារណៈ ប្រជាជន សហគមន៍ដើម្បី ស្វែងយល់ឲ្យកាន់តែ ច្បាស់អំពីផែនការយុទ្ធ សាស្រ្តលើវិវ័យសុខាភិបាល ដែលត្រូវ យកទៅ អនុវត្ត ដោយឈរលើគោល ការណ៍ទទួលខុសត្រូវ ឲ្យមានប្រសិទ្ធភាព គុណភាព និងសមធម៍ ដើម្បីរួមចំណែកកាត់ បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនិងចូល រួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច សង្គមកិច្ចឲ្យកាន់តែ រីកចំរើនទៀតផង៕