វេនទី៨ដែលជាវេន របស់ការិយាល័យ ស្រាវជ្រាវនិងបង្រ្កាប អំពើរត់ព័ន្ធតំបន់៤ ប្រមូលបច្ច័យ បានចំនួន១២លាន រៀលដើម្បីយក ទៅកសាងវត្តបន្ត

(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃវេនទី៨ធ្វើនៅវត្ត បរមនិវេសន៍ ស្ថិតក្នុងភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោកហុងសាវុឌ្ឍ ប្រធានការិយាល័យ ស្រាវជ្រាវនិងបង្រ្កាប អំពើរត់ព័ន្ធតំបន់៤ លោកស្រីសៅសុខបញ្ញា គ្រួសារ និងសហការី ព្រមទាំងពុទ្ធបតិស័ទជាច្រើននាក់ បានស្រុះស្រួលមូល មតិគ្នាជាឯកច្ឆ័ន ធ្វើបុណ្យកាន់បិណ្ឌ វេនទី៨ដែលប្រព្រឹត្ត ទៅនៅថ្ងៃទី២១ និង២២ ខែកញ្ញា ឆ្នាំ២០១៩នេះ ប្រមូលបច្ច័យ បានចំនួន១២លានរៀល ដើម្បីយកទៅ កសាងក្នុងវត្តបន្ត និងដើម្បីថ្វាយទាន ចំពោះព្រះសង្ឃដែល គង់ចាំព្រះវស្សាអស់ ត្រីមាសនិងក៏ដើម្បី ឧទ្ទិសកុសលជូន ដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំង ឡាយក្នុងវត្តសង្សា នេះផងដែរ។

ក្នុងពិធីបុណ្យ វេនទី៨នៅវត្ត បរមនិវេសន៍ ហុងសាវុឌ្ឍ បានមានប្រសាសន៍ ថាដោយសារសព្វ ថ្ងៃនេះប្រទេស ជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ​ពេញលេញក្រោមការ ថ្នាក់ដឹកនាំ ដ៏រឹងមាំរបស់ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រ កម្ពុជាបានបញ្ចប់ សង្រ្គាមរាំរ៉ៃ ដែលផ្តល់ឱកាស ឲ្យយើងទាំងអស់គ្នា មានពេលវេលា គ្រប់គ្រាន់សម្រាប់ធ្វើការ អភិវឌ្ឍប្រទេសលើ គ្រប់វិស័យពិសេស វិស័យព្រះពុទ្ធសាសនា។

លោកហុងសាវុឌ្ឍ បានមានប្រសាសន៍ បន្តថាភ្ជុំបិណ្យនេះ វាមាសារៈសំខាន់ណាស់ សំរាប់ប្រជាជន ខ្មែរទូទាំងប្រទេសនៅថ្ងៃ ភ្ជុំបិណ្ឌដែលរយះពេល១៥ថ្ងៃ នោះពុទ្ធបរិស័ទបាននាំ គ្នាទៅវត្តយកទៀន ធូបផ្កាភ្ញីបូជាចំពោះ ព្រះ​រតនត្រៃ​សមាទាន​សីល ធ្វើ​កិច្ច​នមស្សការ​បង្សុកុល​ ព្រមទាំង​បាន​នាំយ ក​នូវ​បច្ច័យ​ទេយ្យទាន ​គ្រឿងឧបភោគ​បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយ​សម្ល នំចំណី ជាច្រើន​មុខ​ទៅ ​វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​ផលានិ សង្ស​ជូន​ទៅ​ដល់​វិញ្ញានក្ខន្ធ​ បុព្វការី​ជន​មាន​មា តាបិតា​ជីដូន​ជីតា​ញាតិ ​ការ​ទាំង​៧​សណ្ដាន។

ហើយការធ្វើបុណ្យ កាន់បិណ្ឌនេះក៏ដើម្បី ឧទ្ទិសដល់ដួង វិញ្ញាណក្ខន្ធ របស់​ឥស្សរជន វីរជន យុទ្ធជន ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​រំដោះជាតិ និងប្រជាជនពីរបប ប្រល័យពូជសាសន៍ ប៉ុលពត ហើយ​ជាពិសេស ​ជាង​នេះ​ទៅ​ទៀត គឺ​ប្រជាជន​ស្លូតត្រង់ ដែល​ទទួល​ទុក្ខ​ទារុណកម្ម ​យ៉ាង​ព្រៃផ្សៃ និង​ស្លាប់​យ៉ាង​អយុត្តិធម៌ នៅក្នុង​របប​កម្ពុជា ​ប្រជាធិបតេយ្យ ដោយ​សូម​ឲ្យ​ដួង ​វិញ្ញាណក្ខន្ធ​អ្នក ​ទាំងអស់​ឲ្យ​បាន ​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ក្នុងឪកាសបុណ្យ ភ្ជុំបិណ្ឌនេះផងដែរ។

ក្នុងពិធីបុណ្យភ្ជុំបិណ្យនេះ គឺធំជាងគេក្នុង ចំណោមបុណ្យធំៗ ជាប្រពៃណីខ្មែរច្រើន ទៀតដែលប្រជាពលរដ្ឋបាន គោរពបូជាឥតមានខ្ចោះ នៅក្នុងប្រទេសកម្ពុជាយើងនេះ។

ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេចាប់ផ្តើមធ្វើវេនបុណ្យ ទី១នៅថ្ងៃទី ១៣ខែកញ្ញាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៨ខែ កញ្ញា ឆ្នាំ២០១៩ ជាថ្ងៃបិណ្ឌធំ បញ្ចប់កម្មវិធីភ្ជុំបិណ្ឌ នេះតែម្តង៕